ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Jeff Bezos បានត្រៀមលក្ខណៈរួចរាល់ឡេីងទៅទីអវកាស

ចែករំលែក៖

នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១(ម៉ោងកម្ពុជា)មហាសេដ្ឋី Amazon លោក Jeff Bezos នឹងមនុស្ស៣នាក់ទៀតនឹងហោះហេីរឡេីងទៅកាន់លំហអាកាសផែនដីតាមរយៈយានអវកាស new shepard។

ដំណើរទស្សនកិច្ចលំហអាកាសនេះគឺជាការសាកល្បងយានអវកាសស្វ័យប្រវត្តិដេីម្បីជាការបេីកផ្លូវដល់វិស័យទេសចរណ៍ទីអវកាសរបស់ក្រុមហ៊ុន blue origin បង្កេីតឡេីងដោយលោក Jeff Bezos នៅឆ្នាំ២០០០។

ការបាញ់បង្ហោះយានអវកាស new shepard ឡេីងទៅកាន់ទីអវកាសធ្វេីឡេីងនៅតំបន់វាលរហោឋានភាគខាងលិចរដ្ឋតិចសាស់សហរដ្ឋអាមេរិកក្នុងឱកាសខួប៥២ឆ្នាំថ្ងៃដែលយានអវកាសអាប៉ូឡូចុះចតនៅឋានព្រះចន្ទ។

តាមគម្រោងយានអវកាស new shepard នឹងចាប់ផ្ដេីមហោះហេីរចេញពីផែនដីនៅវេលាម៉ោង ៧:៣០នាទីព្រឹកថ្ងៃទី២០ខែកក្កដា(ម៉ោងនៅភាគខាងកេីតអាមេរិក)។

ក្រោយការហោះហេីរឡេីងទៅកាន់លំហអាកាសផែនដីដោយជោគជ័យក្រុមហ៊ុន blue origin នឹងចាប់ផ្ដេីមលក់សំបុត្រសម្រាប់អ្នកទេសចរចង់ឡេីងទៅកាន់លំហអាកាសផែនដីដេីម្បីភ្លក់រសជាតិរស់នៅគ្មានទំនាញផែនដី៕

ដោយ៖ធីរីណា(រូបភាព៖Blue Origin.)


ចែករំលែក៖