ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ដែលមាន ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន៕
This morning, I chaired the Meeting of the National Representatives for the three ASEAN Community Councils, namely the ASEAN Political-Security Community (APSC) Council, ASEAN Economic Community (AEC) Council and ASEAN Socio-Cultural Community (ASCC) Council, to discuss preparations for Cambodia’s Chairmanship of ASEAN in 2022. The meeting was attended by H.E. PAN Sorasak, Minister of Commerce and National Representative for the AEC Council, and H.E. Dr. HANG Chuon Naron, Minister of Education, Youth and Sport and National Representative for the ASCC Council.
#ASEANCambodia2022
ដោយ៖ សហការី