ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានរបៀបវារៈចំនួន៤ យកមកពិនិត្យ និងពិភាក្សារួមមាន ដូចខាងក្រោម៖
*១-ពិនិត្យ និងអនុម័ត លើការកសាងផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២២-២០២៤ និងការរៀបចំគម្រោងចំណូលចំណាយថវិការសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រត្តិបត្តិការពិសេស របស់ខេត្តព្រៃវែង។
*២-ពិនិត្យ និងអនុម័ត លើកការរៀបចំគម្រោងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងការរៀបចំផែនការយុទ្ធសាស្ត្រថវិការរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២-២០២៤។
*៣- ពិនិត្យ និងអនុម័ត លើការបែងចែកតួនាទី ភារកិច្ចរបស់គណៈអភិបាលខេត្ត។
*៤- បញ្ហាផ្សេងៗ៕
ដោយ៖សហការី