ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព”នគរដ្រេហ្គន”នៃកាសែតនគរវត្ត ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បញ្ជាក់ថាព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៣០រូប។
ព្រះរាជក្រឹត្យដែល ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន៖
-ទី១៖ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន៥រូប
-ទី២៖ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១៤រូប
-ទី៣៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១១រូប។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា