ដោយសារតែរោងចក្របិទទ្វារ ទីក្រុងបិទខ្ទប់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ពលកររាប់សិបពាន់នាក់ ពីបណ្តាខេត្តនានា មកធ្វើការនៅទីក្រុងហូជីមិញ។ ទាំងនោះហើយបានជាខេត្តក្រុងជាច្រើនបានសម្រេចមកបញ្ជូលពលរដ្ឋទៅស្រុកវិញ ក្រោយទីក្រុងហូជីមិញ មានករណីឆ្លងខ្ពស់ ។
នៅថ្ងៃទី ២១ខែកក្កដា ជើងហោះហើរ លេខ VN-122 បានដឹកជញ្ជូនពលរដ្ឋពីទីក្រុងហូជីមិញទៅកាន់ទីក្រុងដាណាំង ការដឹកជញ្ជូនលើកដំបូងមាន ២២៧នាក់ ក្នុងចំណោម ៦២៦នាក់ ដែលជាប់គាំងនៅទីក្រុងហូជីមិញក្រោយការបិទខ្ទប់។
ជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី ២០ ខែកក្កដា នៅអាកាសយានដ្ឋាន តឹងស៊ឺងញឹក មានពលរដ្ឋប្រមាណ២០០នាក់នៅខេត្ត មិញឌិញ រស់នៅនឹងធ្វើការនៅទីក្រុងហូជីមិញ ក៏បានវិលត្រឡប់ទៅស្រុកវិញ ផងដែរ។
នៅព្រឹកថ្ងៃទី ២១ខែកក្កដា គណៈកម្មការប្រជាជនខេត្តក្វាងណាម បានបញ្ជូនរថយន្តក្រុង ១០ គ្រឿង មកទទួលពលរដ្ឋរបស់ខ្លួនទៅស្រុកវិញ ដោយសារតែពលរដ្ឋទាំងនោះជួបផលលំបាក់ពេលរស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបិទខ្ទប់នោះ។
ជាមួយគ្នានេះដែរពលរដ្ឋនៅក្នុងខេត្តក្វាងណាម ក៏បានឡើងគម្រោងមកយកពលរដ្ឋរបស់ខ្លួនប្រមាណ៤០០នាក់ត្រឡប់ទៅវិញ។ មិនតែប៉ុណ្ណោះខេត្តក្វាងណាម បានបញ្ជូនស្បៀងអាហាងជាង ១០០តោនមកជំនួយដល់ពលរដ្ឋនៅទីក្រុងហូជីមិញ ដែលជាតំបន់ផ្ទុះកូវីដ ១៩ ខ្លាំងជាងគេ។
ចំណែកខេត្តបិញឌិញ បានជួលយន្តហោះដើម្បីហោះហើរ៤ជើងដឹកពលរដ្ឋរបស់ខ្លួនប្រមាណ១០០០នាក់ពីទីក្រុងហូជិមិញទៅស្រុកវិញ។ ក្រៅពីនេះនៅខេត្តក្រុងជាច្រើនផ្សេងទៀត នៅភាគកណ្តាលនិងភាគខាងជើង ប្រទេសវៀតណាម បានសម្រេចទទួលពលរដ្ឋរបស់ខ្លួនត្រឡប់ទៅវិញ ក្រោយបណ្តាលខេត្តនៅតំបន់ភាគខាងត្បូងវៀតណាមមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ ៕ដោយ៖ធីរីណា
រូបថត៖Nguyễn Thành