ខេត្តសៀមរាប៖ ក្នុងស្ថានភាពការពារជំងឺកូវីដ-១៩ ដែលងាយនឹងឆ្លងដល់ប្រជាពលរដ្ឋនោះ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំផ្សារជាបណ្ដោះអាសន្នយ៉ាងមានរបៀបបំផុត ទាំងអនាម័យ ទាំងរៀបរយចៀសវាងការឆ្លងជំងឺ covid-19។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, «ផ្សារក្រមួន»ក្នុងភូមិព្រះដាក់ចាប់ផ្តើមដំណើរការហើយ! បណ្តោះអាសន្នតែមានសុវត្ថិភាព សាមញ្ញតែមានរបៀបរៀបរយ ផ្សារក្រមួននេះនឹងអាចជួយដោះស្រាយបញ្ហាប្រឈមនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទៅនៅក្នុងឃុំព្រះដាក់បានមួយគ្រាដែរ។
លោក ឃឹម ហ្វីណង់ សូមអរគុណសម្រាប់ការចូលរួមសហការគាំទ្រដើម្បីប្រយោជន៍រួម និងជួយបញ្ចៀសហានិភ័យនៃការរីករាលដាលឆ្លងជំងឺកូវីដនៅក្នុងសហគមន៍របស់យើងទាំងអស់គ្នា…
លោក ឃឹម ហ្វីណង់ បន្តថា, ទ្រាំតែបន្តិចទេ ខែក្រោយនៅពេលចាក់វ៉ាក់សាំងបានម្នាក់២ដងរួច យើងនឹងអាចវិលត្រលប់ទៅកន្លែងដើមវិញបានហើយ!។
សូមបញ្ជាក់ផងដែរថា, ប្រជាពលរដ្ឋដែលមានអាយុគ្រប់ ដល់ចាក់វ៉ាក់សាំងកូវីដ-១៩ គឺបានចាក់ចំនួនប៉ុន្មានពាក់កណ្ដាលរួចទៅហើយក្នុងស្រុកបន្ទាយស្រីទាំងមូល នូវដូលទី១៕
ដោយ ៖ សិលា