ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះក្រុមការងារចាក់វ៉ាក់សាំង បញ្ជាការដ្ឋានកាំភ្លើងធំអគ្គមេបញ្ជាការ និងក្រុមការងារអគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺដើម្បីឱ្យប្រជាពលរដ្ឋមានភាពស៊ាំក្នុងខ្លួនសម្រាប់ការពារអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ ។
គួរបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រចាំស្រុកបរសេដ្ឋកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ជំហានទី២ ដូសទី១ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងមូលដ្ឋានស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនៅទីតាំងចាក់វ៉ាក់ សាំងវត្តបរសេដ្ឋចាស់ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ការចាក់វ៉ាក់សាំងជំហានទី២ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងមូលដ្ឋានស្រុកបរសេដ្ឋ គឺតាមអនុសាសន៍របស់ សម្តេចពិជ័យសេនាដែលសម្តេចតែងតែបានក្រើនរំលឹកថា កុំឱ្យវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំង យើងប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បីបញ្ជ្រៀបចូលក្នុងរាងកាយរបស់មនុស្ស យើងទាំងអស់ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបានជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ជាក់ស្តែងកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ គ្រូពេទ្យស្រុកបរសេដ្ឋ និងក្រុមការងារអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានដំណើការចាក់វាក់សាំងជំហានទី២ដូសទី១ជូនប្រជា ពលរដ្ឋ,កម្មករ-កម្មការិនីនិងព្រះសង្ឃក្នុងស្រុកបសេដ្ឋបានចំនួន ៦៨៧ នាក់ក្នុងនោះមានស្រី៣៣១នាក់និងចាក់វាក់វាំងដូសទី២ជូនប្រជាពលរដ្ឋដែលនៅសេសសល់បានចំនួន ៨ នាក់ ។
ក្នុងដំណើរការចាក់វ៉ាក់ជំហានទី ២ ដូសទី ១ នៅស្រុកបសេដ្ឋនេះក៏ដូចជាជំហានទី ១ ដែរ ក្រុមការងារចាក់វ៉ាក់សាំងបានទទួលការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរដែនដី និងកំលាំងមានសមត្ថកិច្ចមូលដ្ឋានក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ព្រមទាំងបានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងអោយបានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕
ដោយ ៖ សូរិយា