ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងបន្តចុះត្រួតពិនិត្យ និងធ្វេីកំណត់ហេតុណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ បានចំនួនសរុប១៨ទីតាំង ឱ្យអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
ដោយ៖ ចន្ទ លីហ្សា