ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចចូលផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិហេីយព្យាយាមគេចខ្លួនរត់ឡេីងលេីដំបូលផ្ទះប្រជាពលរដ្ឋផ្លោះពីផ្ទះមួយទៅផ្ទះមួយដោយសមត្ថកិច្ចប្រេីរយៈពេលជាច្រេីនម៉ោងទេីបឃាត់បាន។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងបរិវេណរោងចក្រ៦ជាន់ មហាវិថីចោមចៅ(វេងស្រេង) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ រ៉េន រឿន ៣៩ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្បែររោងចក្រ៦ជាន់ ក្នុងសង្កាត់ចោមចៅទី១។
តាមប្រព័ត៌មានពីសន្តិសុខក្នុងបុរីពិភពថ្មី បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៧និង០០នាទីព្រឹកថ្ងៃទី២២ នេះមានប្រជាពលរដ្ឋ បានមកប្តឹងថាមានជនសង្ស័យម្នាក់បានចូលផ្ទះប្រជាពលរដ្ឋលួចអាផេតមួយគ្រឿងហេីយព្យាយាមគេចខ្លួនភ្លាមនោះម្ចាស់ក៏ដេញតាមពីក្រោយដោយជនសង្ស័យភ័យពេកក៏ទម្លាក់អាយផេតចោលវិញ រួចព្យាយាមឡេីងផ្លោះរបងមួយទៅរបងមួយទៀតនិងឡេីងលេីផ្ទះប្រជាពលរដ្ឋផ្លោះពីផ្ទះមួយទៅផ្ទះមួយបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនាំគ្នាឡោមព័ទ្ធដោយប្រេីប្រាស់រយៈពេលជាច្រេីនម៉ោងទេីបឃាត់បាន។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ