ព័ត៌មានទាន់ហេតុការណ៍៖

Man City លុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងដោយសារការពារការឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បាននិយាយកាលពីថ្ងៃពុធថា ក្រុម Manchester City បានលុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងទល់នឹងក្រុម Troyes ដោយសារតែអាជ្ញាធររបស់អង់គ្លេសតម្រូវឲ្យក្រុមនេះនៅដាច់ដោយឡែកពីគេដើម្បីខ្លាចមានករណីឆ្លងជំងឺកូវីដ១៩

សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកណាម្នាក់ដែលទៅអង់គ្លេសពីប្រទេសបារាំងត្រូវតែដាច់ដោយឡែកពីគ្នានៅផ្ទះ ឬកន្លែងស្នាក់នៅផ្សេងទៀតរយៈពេល៥ទៅ១០ថ្ងៃតាមច្បាប់របស់រដ្ឋាភិបាលអង់គ្លេស។

ក្រុម Manchester City បានអះអាងនៅក្នុងសេចក្តីជូនដំណឹងថា ក្លិបទាំងពីរបានស្វែងរកមធ្យោបាយទាំងអស់ដើម្បីអាចប្រកួតគ្នាបាន ប៉ុន្តែរដ្ឋាភិបាលចក្រភពអង់គ្លេសថ្មីៗនេះផ្លាស់ប្តូរបទបញ្ជាសំរាប់អ្នកធ្វើដំណើរដែលវិលត្រឡប់មកពីប្រទេសបារាំងវិញបានធ្វើឱ្យមានការរឹតត្បិតដែលពិបាកនឹងការប្រកួត

ក្រុម Troyes ដែលស្ថិតក្នុងលីគកំពូលបារាំងគឺជាផ្នែកមួយនៃក្រុមបាល់ទាត់ដែលគ្រប់គ្រងដោយទីក្រុង Abu Dhabi ដែលរួមមានលីគMajor League Soccer គឺក្រុម New York City និងក្រុមអេស្ប៉ាញ Girona

ក្រុមបាល់ទាត់ជម្រើសដំបូងរបស់ Man City នឹងបន្តការរៀបចំត្រៀមប្រកួតមុនរដូវកាលរបស់ពួកគេនៅទីក្រុង Manchester ដោយមិនមានគម្រោងជំនួសមិត្តភាពឡើយ។ ពួកគេត្រូវប្រកួតជាមួយក្រុម Preston North End ដែលកំពុងលេងនៅលីគទី២អង់គ្លេសដោយប្រកួតបិទទ្វារក្នុងជំនួបមិត្តភាពនៅថ្ងៃទី២៧ ខែកក្កដា នៅមុនព្រឹត្តិការណ៍Community Shieldនៅពហុកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ទល់នឹងក្រុមឈ្នះពានរង្វាន់ FA Cup គឺ Leicester City នៅថ្ងៃទី៧ ខែសីហាខាងមុខ ៕

ដោយ ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖