ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅមណ្ឌលសុខភាពចេក ហាងអ៊ត់សក់កូវ ឈូករ័ត្ន អ្នកលក់បបរផ្សារវាលយន្តនិងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ
សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយមាន
ឈ្មោះ ព្រំ ចិន្តា ភេទស្រី អាយុន៦០ឆ្នាំ បុគ្គលិកមណ្ឌលសុខភាពចេក រស់នៅភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
និងទីតាំងមណ្ឌលសុខភាព ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
ដោយមានអ្នកជំងឺកូវីត១៩ជាស្រ្តីឈ្មោះ កូវ ឈូករ័ត្ន អាយុ ៤៥ឆ្នាំ អ្នកអ៊ុតសក់នៅផ្សារវាលយន្ត រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
មានអ្នកជំងឺកូវីត១៩ជាបុរសឈ្មោះ ឥន ភិនអាយុ ៦៩ឆ្នាំ អ្នកលក់បបរនៅផ្សារវាលយន្ត រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
និងទីតាំងតូបលក់ដូរឈ្មោះ ម៊ី គាត ស្ថិតនៅភូមិចំកាវលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រាដោយនាពេលកន្លងមកមានអ្នកជំងឺកូវីដ-១៩ ធ្លាប់ពាក់ព័ន្ធទិញឥវ៉ាន់នៅតូបនេះផងដែរ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖យឹមសុថាន