ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើង​បុក បុរសម្នាក់​ជាមនុស្ស​គ.ថ្លង់​រងរបួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​រថភ្លើង​ បានបើកបុក បុរសម្នាក់​ជាមនុស្ស​គ.ថ្លង់​ពីក្រោយ​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់​ ខណៈ​បុរស​រូបនោះ ​កំពុងតែដើរនៅលើផ្លូវ​រថភ្លើង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកើត​ឡើងនៅ​វេលា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​ ត្រង់​ចំណុច​ក្បែរ​ស្ថានីយ៍រណប​រថភ្លើង វាលរេញ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

​បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន​ បានឱ្យដឹងថា​ បុរស​រងគ្រោះ ឈ្មោះ ឡុ​ក គ (​ជាម​នុស្ស គ ថ្លង់​) អាយុ ៣០ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់ធ្ង​រ ពេលដែល​បុរស រូបនេះ ដើរ​លើផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង បុក​ពីក្រោយ ។

​បច្ចុប្បន្ន​ ក្រោយ​កើតហេតុ រថភ្លើង បាន​បន្តដំណើរ​ទៅមុខ ចំណែក​ជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចនាំយកទៅ​ជួយសង្គ្រោះ នៅ​ពេទ្យ​ឯកជន វាលរេញ ស្រុក​ព្រៃនប់​ ដេីម្បីព្យាបាលជំងឺ៕

ដោយ​៖សហការី​


ចែករំលែក៖