មន្ត្រីគ្រប់គ្រងពន្ធនាគារ SNAI បានប្រកាសថា កម្លាំងសន្តិសុខពិសេសគ្រប់គ្រងបានស្ថានភាពទាំងស្រុងនៅមន្ទីរឃុំឃំាងក្នុងខេត្ត Guayas ស្ថិននៅតំបន់ភាគខាងត្បូងអេក្វាឌ័រ និងមួយទៀតនៅតំបន់ភាគកណ្តាលខេត្ត Cotopaxi ។
មន្ត្រីអេក្វាឌ័របានឱ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី២១ខែកក្កដា បណ្តាលឱ្យមនុស្ស១៨នាក់ស្លាប់ និងជាង ៥០នាក់រងរបួសក្នុងនោះមានទាំងប៉ូលិសផងដែរ។
អំពើហិង្សានៅមន្ទីរឃុំឃាំង Cotopaxi បណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង៣៥នាក់រងរបួស ក្នុងនោះមានប៉ូលិស៦នាក់រងរបួសផងដែរ។ ចំណែកនៅក្នុងមន្ទីរឃុំឃាំង Guayas ក៏មានអ្នកទោស៨នាក់ស្លាប់ និងប៉ូលិស ៣នាក់រងរបួស ។
កាលពីខែកុម្ភៈឆ្នាំ២០២១ នៅក្នុងមន្ទីរឃុំឃាំងពីរផ្សេងគ្នាក៏មានអំពើហិង្សាបណ្តាលឲ្យមនុស្ស៧៩នាក់ស្លាប់ ក្នុងពេលក្រុមបងធំនៅក្នុងពន្ធនាគារដណ្តើមគ្នាគ្រប់គ្រង។
ប្រទេសអេក្វាឌ័រ មានពន្ធនាគារ ៦០កន្លែងឃុំខ្លួនអ្នកទោស២៩ពាន់នាក់ ។ ប៉ុន្តែពន្ធនាគារទាំងនោះបានឃុំខ្លួនមនុស្សដល់ទៅជាង៣៨ពាន់នាក់ គឺលើសចំនួនដល់ទៅ ៣០%៕
ដោយ៖ធីរីណា(រូបថត៖AP)