ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ចំនួន១នាក់ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ១២នាក់
២- ស្រុកព្រះសេ្ដច ចំនួន ១០នាក់
៣-ស្រុកកំចាយមារ ចំនួន ១០នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៨នាក់
៥- ស្រុកមេសាង ចំនួន ៧នាក់
៦- ស្រុកពាមជរ ចំនួន ៤នាក់
៧- ស្រុកពាមរក៍ ចំនួន ៣នាក់
៨- ស្រុកបាភ្នំ ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ៣នាក់
១២-មកពីខេត្តកណ្ដាល ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
* ៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
* ៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕
ដោយ ៖ សិលា