ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Rangerមួយគ្រឿងត្រូវម្ចាស់បើកបុកបង្គោលភ្លើងនៅរង្វង់មូលវត្តភ្នំ​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​Ford​ Ranger​ មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្នែកខាងលិច ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត​ Ford  Ranger មួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH-5363​ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឲ្យទ្រេត ឯរថយន្តខូចខ្ទេចផ្នែកខាងមុខគាបជាប់ទៅមុខលែងរួច តែមិនមានអ្នករងរបួសឡើយ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

 


ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖