ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្រ្ត ហ៊ុន​ ម៉ានី​ ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ​ ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅប្រទេស​ចិន

ចែករំលែក៖

 ភ្នំពេញ៖ លោក ហ៊ុន​  ម៉ានី​​ កាលពីពេលថ្មីៗនេះ ទឹកភ្លៀងដែលបាន និងកំពុងបន្តបង្អោរខ្លាំងជោគជាំ បានឆក់យកជីវិតមនុស្ស និងបណ្តាលឲ្យខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទ្រព្យសម្បត្តិឯកជនជាច្រើន នៅភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន។ 

ស្ថិតក្នុងវេលាលំបាកនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិទាំងនោះ និងសូមបួងសួងសូមឲ្យស្ថានភាពដ៏អាក្រក់នេះ ឆាប់បានស្រាកស្រាន្ត ដែលនឹងអនុញាតិឲ្យប្រជាពលរដ្ឋបានត្រឡប់ទៅកាន់ជីវភាព និងសភាពដើមវិញក្នុងពេលឆាប់ៗ៕

ដោយ៖ សូរិយា


ចែករំលែក៖