ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករកម្មការិនីរោងចក្រចំនួន៣៥៤នាក់រកឃេីញវិជ្ជមាន៤នាក់ដែលពាក់ព័ន្ធនឹងរោងចក្រជីជី

ចែករំលែក៖

ភ្នំពេញ​៖​ ​ក្រុមកម្មករកម្មការិនីរោងចក្រចំនួន៣៥៤នាក់ដែលមកស្នាក់នៅក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ជាប់ពាក់ព័ន្ធជាមួយរោងចក្រជីជី​ ដែលមានទីតាំងស្ថិតនៅមុខសាលាក្តីខ្មែរក្រហម​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)បានសហការជាមួយក្រុមការងារសាលាសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន ចៅសង្កាត់​ ចុះយកសំណាកជាលេីកទី​២នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១នេះ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានចំនួន៤នាក់​។
លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ បានឱ្យដឹងថា​ កម្មករកម្មការិនីខាងលេីបានជាប់ពាក់ព័ន្ធជាមួយរោងចក្រជីជីដែលស្ថិតនៅផ្លូវជាតិលេខ៤​ មុខសាលាក្តីខ្មែរក្រហម​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​ ហេីយបានមកស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
លោកបានបញ្ជាក់ថា​ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ក្រុ​មគ្រូពេទ្យបានចុះយកសំណាកជាលេីកទី១​ បានរកឃេីញអ្នកវិជ្ជមានចំនួន១០នាក់ក្នុងចំណោម១៣០នាក់។ រហូតមកដល់ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យបានចុះមកយកសំណាកជាលេីកទី២​ ក៏រកឃេីញអ្នកវិជ្ជមានចំនួន៤នាក់បន្ថែមទៀត។
ក្នុងឱកាសនោះផងដែរលោក​ វ៉ា​ សា
វឿន​ ចៅសង្កាត់ចោមចៅទី៣​ បានផ្តាំផ្ញេីដល់បងប្អូនទាំងអស់សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ៣កុំ ៣ការពារទាំងអស់គ្នាដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖