ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ បានទទួលអំណោយពីសប្បុរសជន (ក្រុមហ៊ុន Double Health Care Pharma Co.,Ltd) រួមមាន៖
១- ម៉ាស់ចំនួន ១០ កេសធំ
២- អាល់កុលចំនួន ៥កាន
៣- ថ្នាំវីតាមីនc ចំនួន ២កេស
៤- ថ្នាំ Lianhua Qingwen Jiaonang ចំនួន ១កេស។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨២៥នាក់ទៀត ជាសះស្បើយ ៨៩៧នាក់ និងស្លាប់ ៣៤នាក់៖
– ករណីឆ្លងសហគមន៍ ៤៩០នាក់
– អ្នកដំណើរពីបរទេស ៣៣៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 71,244 នាក់
– អ្នកជាសះស្បើយ= 63,474 នាក់
– អ្នកស្លាប់= 1,222 នាក់ ៕
ដោយ៖សិលា