ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហេីយបណ្តេីររត់ម្ចាស់តាមទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ឃេីញម៉ូតូទុកមុខផ្ទះទំនងក៏ធ្វេីសកម្មភាពលួចរួចបណ្តេីររត់គេចខ្លួនតែត្រូវជនរងគ្រោះតាមស្វែងរកឃេីញទេីបឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២១​ នៅផ្លូវបេតុង​ ភូមិថ្មគោល៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

ជនសង្ស័យឈ្មោះ ភួង​ ចាន់ណារិទ្ធ​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅជិតវត្តគោកបញ្ជាន់​ ភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះឈ្មោះ ជ័យ​ ចាន់​ ភេទប្រុសអាយុ៦៥ឆ្នាំ​ មុខរបរនៅផ្ទះ​ ស្នាក់នៅផ្លូវបេតុង​ ភូមិថ្មគោល​៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុគាត់បានយកម៉ូតូរបស់គាត់ម៉ាកស្មាសវី​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1DG-5187 ចតទុកនៅខាងមុខផ្ទះដូចសព្វមួយដង​ ដោយមិនបានចាក់សោរ.កនោះទេ​ ហេីយក៏បានចូលទៅសម្រាកក្នុងផ្ទះបាត់​ ។ លុះពេលគាត់ភ្ញាក់ដឹងខ្លួនម្តងក៏ងាកមេីលម៉ូតូរបស់គាត់តែមិនឃេីញក៏ឆោឡោឡេីង​និងតាមរករហូតទៅដល់មាត់ស្រះព្រះទន្លេខាងកេីតក៏ឃេីញជនសង្ស័យកំពុងបណ្តេីរម៉ូតូរបស់គាត់ទេីបធ្វេីការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាក់ការតាមច្បាប់ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖