ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ២នាក់លួចគោយន្ត !

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍១៣កើតខែទុតិយាសាឍឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១៧៖២០នាទីម្សិលមុិញ បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា,  នៅចំណុចវាលស្រែ ស្ថិតក្នុងក្រុមទី៣៣ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល មានករណីបទលួច(ផាលគោយន្ត)មួយកើតឡើងបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ក្នុងនោះរួមមាន ៖

១.ឈ្មោះ ម៉ុន ចន្រ្ទា ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ។

២.ឈ្មោះ សម្បត្តិ យ៉េត ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល។ 

សមត្ថកិច្ចបានបញ្ជាក់ថា,ពួកគេបានធ្វើសកម្មភាពលួចដោះផាលគោយន្តកន្ត្រៃរបស់ជនរងគ្រោះឈ្មោះ ឡុង ហ៊ាន ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ក្នុងបទល្មើសជាក់ស្តែង ឈានដល់ការឃាត់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ស្រុក។ 

សមត្ថកិច្ចបន្តថា, សម្ភារវត្ថុតាងចាប់យកបានរួមមាន ៖

-ផាលគោយន្តកន្រ្តៃចំនួន០១

-កូនសោរចំនួន០៥(លេខ១២ចំនួន០១.លេខ១៤ចំនួន០១.លេខ១៦ចំនួន០១.លេខ១៧ចំនួន០១.លេខ១៩ចំនួន០១)។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បញ្ជូនទៅសាលាដំបូងខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖