ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ចូលងូតទឹករអឹលជើងធ្លាក់ចូលអាងឈ្លក់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ គួរឲ្យអាណោចអាធ័មណាស់ ដែលស្រ្តី  ម្នាក់ បានធ្លាក់ចូលអាងទឹកក្បែរបង្គន់អនាម័យ បណ្ដាលឲ្យលង់ស្លាប់គ្រាដែលគាត់មានជំងឺរាំរ៉ប្រចាំកាយ។

ករណីនេះបង្កការភ្ញាក់ផ្អើល រសៀលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ២០២១ ស្ថិតនៅចំណុចភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពងធំ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល អណ្តូងពោធិ័ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ មាស ហេង ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅចំណុចកើតហេតុខាងលើ។ 

តាមការអះអាងរបស់ក្រុមគ្រួសារសពបានឲ្យដឹងថា នៅថ្ងៃកើតហេតុក្រុមគ្រួសារបានចេញទៅធ្វើការរកស៊ីនៅក្រៅអស់ដោយទុកជនរងគ្រោះដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃនៅចាំផ្ទះ។ក្រោយមកទំនងជាគាត់ចូលទៅងូតទឹកអាងនៅក្បែរបង្គន់អនាម័យក៏រអិលជើងដួលចូលទឹកអាងជម្រៅជាងកន្លះម៉ែត្របណ្តាលឲ្យឈ្លក់ទឹកស្លាប់តែម្តងទៅ។លុះក្រុមគ្រួសារមកដល់រកគាត់មិនឃើញ តែពេលក្រឡេកមើលក្នុងទឹកអាងឃើញក្បាលគាត់ជ្រមុជក្នុងទឹកអាងស្លាប់បាត់ទៅហើយ រួចនាំគ្នាស្រង់បម្រុងសង្រ្គោះបឋមតែហួសពេល ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុដើម្បីត្រួតពិនិត្យនិងកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖