ភ្នំពេញ៖ បើយោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសរសេរថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។
យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបជូនថា, ម្សិលមុិញ រាជរដ្ឋាភិបាលកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនចំនួន ១លានដូស តាមរយៈការបញ្ជាទិញ, ហើយនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១, រាជរដ្ឋាភិបាលជប៉ុន ក៏បានចំនួនវ៉ាក់សាំងការពារកូវីដ-១៩ មកដល់កម្ពុជាចំនួន ១លានដូស ក្នុងនោះសម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ្វីដែលជាមោទនភាពរបស់កម្ពុជា ! ក្រុមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុនសែន យើងទទួលដំណឹងល្អថា, រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា ! ៕
ដោយ ៖ សិលា