ខេត្តសៀមរាប៖ លោក ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់ក្រុមប្រតិបត្តិសាខា ជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារលោក ឡុង លី អាយុ៤៧ឆ្នាំ មានជំងឺរ៉ាំរ៉ៃ (ទឹកនោមផ្អែម) មានដំបៅធ្ងន់ធ្ងរឈានល់ដំណាក់កាលវះកាត់ក្លាយជាជនពិការ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។សំណះសំណាលក្នុងឱកាសនោះ លោក លី គឹមហេង ប្រធានការិយាល័យ សុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយចំពោះការបាត់បង់អវយវៈ បណ្ដាលឱ្យពិការនេះ តែនេះគឺដើម្បីរក្សាជីវីតរបស់បងទេ ទើបក្រុមគ្រូពេទ្យសម្ដេចបែបនេះ ហើយក៏គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានកម្រិតក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយដំណែក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
ក្នុងអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ មុង១ ភយយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ២សែនរៀល៕ដោយ៖សហការី