ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនបានរេចង្គូតទៅបុកបង្គោលភ្លេីងបណ្តាលឱ្យបាក់ដាច់អស់១ដើម ឯរថយន្តរងការខូចខាតនៅផ្នែកខាងមុខ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកេីតឡេីងនៅម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង (ផ្លូវលេខ១៨០០) ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក mazda ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-8716 តាមបណ្ដោយផ្លូវបេតុង (ផ្លូវលេខ១៨០០) ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកបង្គោលភ្លើងដាច់បាក់១ដើមអូសតាមរថយន្ត បណ្ដាលឱ្យរថយន្តរងការខូចខាត១កំណាត់ខាងមុខ និងផ្ទុះពោងសុវត្ថិភាព តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។ ចំណែករថយន្តត្រូវបាននគរបាលចរាចរណ៍ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
ដោយ ៖ រ៉ារ៉ា