ព័ត៌មានទាន់ហេតុការណ៍៖

ហាង PARIS BAGUETTE ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣ នាក់ បានចូលទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ហាង PARIS BAGUETTE ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣ នាក់ បានចូលទៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង PARIS BAGUETTE ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣ ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ​នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖៥៥នាទី ដល់ ១៣៖៣០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ៣ នាក់ បានចូលទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!៕

ដោយ៖ សិលា


ចែករំលែក៖