ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទផ្ញើលិខិតចូលរួមរំលែកទុក្ខជូន លោក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសក ឆៃ គឹមឆន

ចែករំលែក៖

ភ្នំពេញ ៖ ឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូន លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសក ឆៃ គឹមឆន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងតាមរយៈសារលិខិតថា តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំព្រមទាំងភរិយា ខ្ញុំមានក្ដីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំបំផុតដោយបានទទួលដំណឹងថា ឧបាសក ឆៃ គឹមឆន បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកស្តាយ និងអាឡោះអាល័យជាទីបំផុតជាមួយនឹងក្រុមគ្រួសាររបស់លោកនាយឧត្តមសេនីយ៍ដែលបានបាត់បង់ឪពុក ជីតា ជាទីគោរពនិងស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌។ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឆៃ គឹមឆន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយ៖ ស សម


ចែករំលែក៖