ខេត្តបាត់ដំបង , រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៥នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៩៥នាក់ ករណីព្យាបាលជាសះស្បើយចំនួន ៩៨នាក់ និង ករណីស្លាប់ ០២នាក់ ដែលមានរាយនាមដូចខាងក្រោម ៖
អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ២.៣០០នាក់ បានព្យាបាលជាសះស្បើយ ១.៣៤២នាក់ ករណីស្លាប់ ២៧នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ៩៣១នាក់ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ៖ សិលា