ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Smith Rowe របស់ Arsenal បន្តកុងត្រារយៈពេលវែង

ចែករំលែក៖

ខ្សែការពារ Emile Smith Rowe របស់ក្លិបកាំភ្លើងធំ Arsenal បានបន្តកុងត្រារយៈពេលវែងថ្មីជាមួយក្លិបនេះ ដែលធ្វើឲ្យរូបគេក្លាយជាកីឡាករយុវជនដែលមានកិច្ចសន្យាវែងជាងគេ
យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កីឡាករដែលបានហាត់រៀននៅក្លិប Arsenal ចាប់តាំងពីមានអាយុ៩ឆ្នាំរូបនេះបានក្លាយជាតួអង្គដ៏សំខាន់របស់ក្រុមអ្នកចាត់ការលោក Mikel Arteta កាលពីរដូវកាលមុន និងបានបង្ហាញខ្លួនចំនួន៣៣ដងនៅក្នុងការប្រកួតទាំងអស់។

កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវបានគេផ្តល់ឱ្យពាក់អាវលេខ១០ដែលដើរតាមគន្លងរបស់កីឡាករដូចជា Mesut Ozil និង Dennis Bergkamp ជាដើម

ខ្សែការពារ Smith Rowe បានប្រាប់គេហទំព័ររបស់ក្លិបថា កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់មើល Dennis Bergkamp ហើយនៅពេលដែលខ្ញុំឆ្លងកាត់ការហ្វឹកហាត់ក៏ឃើញ កីឡាករ Mesut Ozil ក៏នៅទីនេះដែរហើយការទទួលបានឱកាសហ្វឹកហាត់ជាមួយគាត់ និងលេងជាមួយគាត់ក៏មិនគួរឱ្យជឿដែរ ខ្ញុំគ្រាន់តែចង់បន្តការខិតខំហើយសង្ឃឹមថា ខ្ញុំអាចលេងដូចពួកគាត់ និងចម្លងអ្វីដែលពួកគេបានធ្វើល្អពីមុនមក”

ក្រុម Arsenal ដែលបានបញ្ចប់លេខរៀងទី កាលពីរដូវកាលមុន ហើយបានចាប់ផ្តើមរដូវកាល Premier League ឆ្នាំ២០២១-២០២២ ដោយត្រូវប៉ះក្រុម Brentford ដំបូងគេនាថ្ងៃទី១៣ ខែសីហាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖