ភ្នំពេញ៖ ចៅសង្កាត់ទួលទំពូងទី២ លោក យួន សុផុន បានទទួលមរណៈភាព នៅវេលាម៉ោង ១៤:០០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ! នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខណ្ឌចំការមន នៅល្ងាចនេះ។
រដ្ឋបាលខណ្ឌចំការមន សូមជូនដំណឹងដ៏សែនក្រៀមក្រំ ចំពោះមរណៈភាពរបស់លោក យួន សុផុន ចៅសង្កាត់ទួលទំពូងទី២ នៅថ្ងៃសៅរិ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំផ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទីរសៀល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការទទួលមរណៈរបស់លោក យួន សុផុន ចៅសង្កាត់ទួលទំពូងទី២។
ដោយបញ្ជាក់ថា, រដ្ឋបាលខណ្ឌចំការមន សូមជម្រាបជូនដំណឹងដ៏សែនក្រៀមក្រំ ជូនលោក-លោកស្រីក្រុមប្រឹក្សា ខណ្ឌចំការមន មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌចំការមន កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌចំការមន បានជ្រាបថា៖ លោក យួន សុផុន ចៅសង្កាត់ទួលទំពូងទី២ បានទទួលមរណៈភាព នៅថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ចំពោះកម្មវិធីបុណ្យ រដ្ឋបាលខណ្ឌ នឹងជូនដំណឹងនៅពេលក្រោយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក-លោកស្រី ក្រុមប្រឹក្សាខណ្ឌចំការមន មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌចំការមន កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយនៃសព ចូលរួមរំលែកទុក្ខ ដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព៕
ដោយ ៖ សិលា