ព័ត៌មានទាន់ហេតុការណ៍៖

Andy Murray និង Joe Salisbury ឈានដល់ជុំទី២នៃព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray និង Joe Salisbury របស់ចក្រភពអង់គ្លេសបានផ្តួលកីឡាករ Nicolas Mahut និង Pierre-Hugues Herbert របស់បារាំងដើម្បីឈានដល់ជុំទី២នៃការប្រកួតជាគូផ្នែកបុរសកាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ

កីឡាករអង់គ្លេសបានបង្កើតនូវការលេងដ៏អស្ចារ្យមួយដើម្បីផ្តួល ក្នុងលទ្ធផល ៦-៣ និង ៦-២ ក្នុងរយៈពេល១ម៉ោង១៥នាទីនៅឯឧទ្យានកីឡាវាយតឺន្នីស Ariake ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

Murray និង Salisbury នឹងត្រូវប៉ះជាមួយគូជាមួយកីឡាករអាល្លឺម៉ង់ Kevin Krawietz និង Tim Puetz នៅជុំបន្ទាប់។Murray ដែលចាប់ផ្តើមយុទ្ធនាការប្រកួតជាឯកត្តជនរបស់ខ្លួនប៉ះនឹងកីឡាករលំដាប់ទី៩សញ្ជាតិកាណាដា Felix Auger-Aliassime កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្ញុំគិតថាយើងមានសក្តានុពលក្នុងការក្លាយជាក្រុមដ៏ល្អមួយ

លោក Murray បានបន្តថា “យើងឈ្នះនៅថ្ងៃនេះ យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែមិនមែនរាល់ការប្រកួតគឺល្អទាំងអស់នោះទេប្រសិនបើយើងរក្សាអាកប្បកិរិយាដដែល និងអ្វីៗគ្រប់យ៉ាងរៀបចំដោយយកចិត្តទុកដាក់ខ្ញុំគិតថាយើងមានឱកាសធ្វើបានល្អបន្តទៀត”

គួរបញ្ជាក់ថា Murray និង Salisbury ត្រូវប៉ះជាមួយកីឡាករ Kevin Krawietz និង Tim Puetz Jamie របស់អាល្លឺម៉ង់ក្នុងការប្រកួតជាគូផ្នែកបុរសនៅថ្ងៃអាទិត្យ ទី២៥ កក្កដានេះដើម្បីប្រជែងយកមេដាយមាសកីឡាវាយតឺន្នីសក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុនឆ្នាំនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Sky Sport)


ចែករំលែក៖