ព័ត៌មានទាន់ហេតុការណ៍៖

បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៩នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ !

ចែករំលែក៖

ភ្នំពេញ, បើយោងតាមបញ្ជាក់ និងរូបភាព ពីរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានអោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែកក្កដា ឆ្នាំ២០២១ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណីឆ្លងថ្មី សរុប ៩នាក់ ស្ថិតនៅទីតាំង នៅផ្ទះលេខ២២៤ ក្រុមទី ៧ភូមិ ថ្មី
នៅផ្ទះជួលលេខ៣ ក្រុមទី ៧ភូមិថ្មី នៅផ្ទះលេខ11F ក្រុមទី ភូមិ ទ្រា៣ ។
សូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្ត វិធានការ ៣កុំ ៣ការពារ ។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៨១៩នាក់ទៀត ជាសះស្បើយ ៧១៦នាក់ និងស្លាប់ ២៩នាក់៖
– ករណីឆ្លងសហគមន៍ ៣៩៦នាក់
– អ្នកដំណើរពីបរទេស ៤២៣នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 72,923 នាក់
– អ្នកជាសះស្បើយ= 65,264 នាក់
– អ្នកស្លាប់= 1,283 នាក់ ៕

ដោយ៖សិលា


ចែករំលែក៖