ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំង១០០គ្រឿង និងយន្តហោះចម្បាំងចូលរួមពិធីខួបបង្កើតកម្លាំងទាហានជើងទឹករុស្សុី

ចែករំលែក៖

តាមសារព័ត៌ Topwar បានផ្សាយថា ទិវាបង្កើតទាហានជើងទឹករុស្ស៊ីបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ២០០៦ ហើយមកទល់ពេលនេះបានរៀបចំ១៦លើកកន្លងមកហើយ។ នៅក្នុងពិធីនោះមានការដង្ហែក្បួននាវាចម្បាំង។ ថ្ងៃប្រារព្ធទិវាទាហានជើងទឹកមិនកំណត់ច្បាស់លាស់នោះឡើយ គឺកំណត់យកថ្ងៃអាទិត្យចុងខែកក្កដា ហើយឆ្នាំនេះ គឺចំថ្ងៃទី២៥ខែកក្កដា ។
ដោយឡែកនៅក្នុងទីក្រុង Petersburg កងពលទាហានជើងទឹក បានបញ្ជូននាវាចម្បាំង៥០គ្រឿង និងយន្តហោះចម្បាំង៥០គ្រឿងចូលរួមពិធីដង្ហែក្បួនព្យុហយាត្រា។
តាមសារព័ត៌មាន Topwar បានផ្សាយថា ប្រទេសរុស្ស៊ីបានក្លាយទៅជាមហាអំណាចទាហានជើងទឹក ក្រោយពេលគ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់ៗរបស់ពិភពលោក ។ រុស្ស៊ីបានបង្កើតទាហានជើងទឹកមានតាំងពី ឆ្នាំ១៦៩៦ ។ ព្រះមហាក្សត្រ Aleksey Mikháylovich បានបញ្ជាឲ្យបោះនាវាចម្បាំង Oryol មានន័យថា(ឥន្ទ្រី)នៅសតវត្សរ៍ទី១៧ ។
គោលដៅរបស់រុស្ស៊ី គឺក្លាយជាមហាអំណាចទាហានជើងទឹកក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រ Aleksey Mikháylovich ។ បន្ទាប់មកបុត្រារបស់ព្រះអង្គគឺ Pyotr ឬហៅថា Peter បានយកឈ្នះដណ្តើមសិទ្ធិគ្រប់គ្រងដែនសមុទ្រជាច្រើន។
នៅឆ្នាំ ១៧០០ កម្លាំងទាហានជើងទឹករបស់ Pyotr មាននាវាចម្បាំង៤០គ្រឿង និងទូកចែវ១០០គ្រឿង។ តាំងពីពេលនោះមកកម្លាំងទាហានជើងទឹករុស្ស៊ីបានសរសេរប្រវត្តិសាស្ត្រនៃជោគជ័យដល់ប្រទេសរុស្ស៊ី។
ឆ្នាំនេះគឺជាខួបលើកទី៣២៥ឆ្នាំហើយរបស់កម្លាំងទាហានជើងទឹករុស្ស៊ី ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Saint-Petersburg។ នៅក្នុងពិធីនេះមានកងពលទាហានជើងទឹកមកពីតំបន់ជាច្រើនដូចជា Baltisk, Severomorsk, Kaspisk, Sevastopol, Vladivostok ចូលរួមដង្ហែក្បួនព្យុហយាត្រា៕

ដោយ៖ធីរីណា(រូបភាព៖ gazeta.ru)

 


ចែករំលែក៖