ព័ត៌មានទាន់ហេតុការណ៍៖

បើកបរខ្វះការប្រុងប្រយ័ត្ន!រថយន្ត២គ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបម៉ាកBMW បេីកលឿនមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនបានជ្រុលទៅបុកជាមួយរថយន្តទួរីសពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកBMW ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AS-2133 បេីកបរតាមបណ្តោយផ្លូវលេខ៣១០​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តទួរីសពណ៌​ ពាក់ស្លាកលេខភ្នំពេញ2J-8575 បើកតាមបណ្តោយផ្លូវលេខ១៩៩​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនដូចគ្នា​ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសឡើយ។ 

ក្រោយកេីតហេតុភាគីទាំងសងខាងក៏សម្របសម្រួលគ្នាដោយព្រមយកទៅជួសជុលរៀងខ្លួន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖