ខេត្តកំពង់ស្ពឺ៖ សូមជម្រាបជូនថា, នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺ បានប្រកាសពីអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ១០៥នាក់ មិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ទេ។ ហើយរដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹង ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ ! ដោយបញ្ជាក់ថា, គិតត្រឹមថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១នេះ ខេត្តកំពង់ស្ពឺមាន:
-អ្នកឆ្លងសរុប ៣៨៥០នាក់
-អ្នកជាសះស្បើយសរុប ៣១០៥នាក់
-អ្នកស្លាប់សរុប ៩០នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ ៖ សិលា