ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង មានអ្នកជំងឺកូវីដ-១៩ (COVID-19)  បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង សង្កាត់ទួលទំពូង៣ ខណ្ឌចំការមន ររាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២១ នៅម៉ោង ១៤៖២០នាទី ដល់ម៉ោង ១៤៖៣៥នាទី ។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19)  បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!    

ដោយ ៖ សិលា


ចែករំលែក៖