ព័ត៌មានទាន់ហេតុការណ៍៖

“គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង”

ចែករំលែក៖

ភ្នំពេញ៖ “អបអរសារទរក្មួយប្រុស យូ វិបុត្រ អតីតសិស្ស សាលា ប៊ែលធី អន្តរជាតិ ដែលបានបញ្ចប់ការសិក្សា ជំនាញ Helicopter Mechanical ពីប្រទេសរុស្សុី!” ។ នេះជាការថ្លែងពីលោក លី ឆេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ មកពីគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនប៊ែលធីគ្រុប នៅរសៀលថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២១។ 

លោក លី ឆេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានថ្លែងបន្តថា, ជួបសំណេះសំណាលជាមួយ ឪពុក និងក្មួយប្រុស យូ វិបុត្រ អតីតសិស្ស សាលា ប៊ែលធី អន្តរជាតិ ដែលថ្មីៗនេះ ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ Helicopter Mechanical ពីប្រទេសរុស្សី ប្រកបដោយជោគជ័យ។

លោកលើកឡើងថា,  អុំសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសមត្ថភាព និងការប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្ររបស់ក្មួយរហូតទទួលបានជោគជ័យ។ សូមក្មួយចាំថា ជោគជ័យរបស់ក្មួយនាពេលនេះគឺ មិនត្រឹមតែសម្រាប់ខ្លួនក្មួយម្នាក់ឯងនោះទេ តែក៏ជាជោគជ័យរបស់ក្រុមគ្រួសារ សាលារៀន និងសង្គមជាតិទាំងមូល។ ហើយអុំ ក៏សូមលើកទឹកចិត្តក្មួយ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងយកចំណេះដឹង ជាពិសេស សមត្ថភាព និងជំនាញ ដែលក្មួយមាន មកចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យបានកាន់តែរីកចម្រើននាពេលអនាគត និងត្រូវធ្វើខ្លូនជាទំពាំងស្នងឫស្សី និងធនធានមនុស្សប្រកបដោយ សមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់ក្នុងសង្គម៕

ដោយ ៖ សិលា


ចែករំលែក៖