ព័ត៌មានទាន់ហេតុការណ៍៖

ទីរួមផ្សារកណ្ដាល នឹងបើកដំណើរការឡើងវិញ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ទីរួមផ្សារកណ្ដាល នឹងបើកដំណើរការឡើងវិញ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២១។ 

រដ្ឋបាលសាលាខណ្ឌដូនពេញ បានបន្តថា, បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែ រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ បានកំណត់គោលការណ៍ និង ណែនាំដល់គណៈកម្មការផ្សារ អាជីវករ និងភ្ញៀវដែល  ចេញចូលផ្សារ ត្រូវចូលរួម ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី នៃជំងឺកូវីដ-១៩ នេះ ។

សូមបញ្ជាក់ថា, បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃចន្ទ​ទី២៦ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៧៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងករណីស្លាប់​ ២២នាក់​។​

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៥ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៧៧៨នាក់ទៀត ជាសះស្បើយ ៦៨៦នាក់ និងស្លាប់​ ២២នាក់៖

– ករណីឆ្លងសហគមន៍ ៣០៣នាក់

– អ្នកដំណើរពីបរទេស ៤៧៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 73,701 នាក់

– អ្នកជាសះស្បើយ= 65,950 នាក់

– អ្នកស្លាប់= 1,305 នាក់៕

ដោយ ៖ សិលា


ចែករំលែក៖