ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា…..!

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ បានលើកយកនូវចំណុចសំខាន់ៗចំពោះស្ថានភាពបច្ចុប្បន្នចំនួន ១០ ចំណុចដែលបញ្ជាក់ដូចខាងក្រោម, 

១- ដោយសារកូវីដ-១៩ សាលារៀនបេីកបិទៗ​  =​ ធ្វេីឲ្យគុណភាពសិក្សាធ្លាក់ចុះ គឺជារឿងធម្មតា​? 

២- សភាបារាំងបានអនុម័តច្បាប់ស្តីពីកាតព្វកិច្ចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ =​ តេីមានទេីសសិទ្ធិមនុស្សដែរទេ ឬមួយទេីសតែនៅស្រុកខ្មែរ​   ? 

៣- អាទៅទម្លាក់គ្រាប់បែកលេីប្រទេសដទៃសម្លាប់ប្រជាជនស្លូតត្រង់ថាគោរពសិទ្ធិមនុស្ស​ = ចំណែករាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការណ៏លេីជនរារាំងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រូវគេថារំលោភសិទ្ធិមនុស្ស​? 

៤- នយោបាយ ប៉ុល ពត គឺសម្លាប់កម្លាំងផ្ទៃក្នុងខ្មែរ​ =​ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់យកនយោបាយប៉ុលពតមកអនុវត្តបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងរហូតរលំរលាយអស់​? 

៥- សម​ រង្សុី ជាវីរជនខាងក្បត់ជាតិ​ =​ បន្តវេនពីឪពុកក្បត់ជាតិរបស់ខ្លួនគឺសម​ សារី​   ? 

៦- នយោបាយសម្លាប់ខ្លួនឯង​ =​ ដេីម្បីកុំឲ្យបក្សប្រឆាំងត្រូវរំលាយទណ្ឌិតមេឧទ្ទាម បានលាលែងពីតំណែងប្រធានបក្ស និងពីសមាជិកបក្ស​ ? 

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជាអ្នកនយោបាយខុសគេ​ =​ ធ្វើ នយោបាយពីមានទៅក្រ​ ពីរីកចម្រេីនមកអន់ថយ​ ពីរឹងមាំទៅបែកបាក់ខ្ទេចខ្ទីរ​គ្មានសល់​ ពីនៅក្នុងស្រុកទៅរត់ចោលស្រុក​គ្មានថ្ងៃវិលត្រឡប់   ? 

៨- ទណ្ឌិតដកពិសោធន៏ថ្ងៃ ៩ វិច្ឆិកា ២០១៩ =​ ដកពិសោធន៏ថ្ងៃ៩វិច្ឆិកា ជារៀងរហូត​    ? 

៩- ចលនានយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ប្រៀបដូចទឹកហូរ​ =​  គឺអត់វិលត្រឡប់ជារៀងរហូត   ? 

១០- នយោបាយគោះទឹកបង្អេីលត្រី =​ បានក្លាយជាការពិតអត់កែប្រែ​  ? 

ដោយ ៖ សិលា


ចែករំលែក៖