ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧០នាក់,ជាសះស្បើយចំនួន ១៧៩នាក់ និងស្លាប់ចំនួន ១នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧០នាក់,ជាសះស្បើយចំនួន ១៧៩នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម ៖

១- ក្រុងព្រៃវែង                ចំនួន ​៣នាក់

២- ស្រុកពាមជរ               ចំនួន ​១៨នាក់

៣-ស្រុកកំពង់ត្របែក        ចំនួន ​១១នាក់

៤- ស្រុកស្វាយអន្ទរ           ចំនួន​ ៨នាក់

៥- ស្រុកកញ្ជ្រៀច             ចំនួន​ ៦នាក់

៦- ស្រុកពាមរក៍                ចំនួន ៥នាក់

៧- ស្រុកពារាំង                 ចំនួន ៥នាក់

៨- ស្រុកមេសង                ចំនួន ៥នាក់                      

៩- ស្រុកកំចាយមារ           ចំនួន ៥នាក់

១០-ស្រុកបាភ្នំ                   ចំនួន ៤នាក់

 បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

* ៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

* ៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖