ព័ត៌មានទាន់ហេតុការណ៍៖

ចុះពីលេីរថយន្តទៅដកលុយទូអេធីអឹមមិនពន្លត់ម៉ាស៊ីនចេញមកវិញចោរលួចបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាក Lexus RX300 មកចូលដកលុយនៅទូអេធីអឹមដោយមិនបានពន្លត់ម៉ាស៊ីលុះចេញមកវិញស្រាប់តែបាត់រថយន្តទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែ ម្ចាស់រថយន្តមានឈ្មោះ Wei Shuangma អាយុ៧៩ឆ្នាំ។

តាមប្រភពព័ត៌មានពីអ្នកបកប្រែបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តខាងលេី បានបេីករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ស្លាកលេខ 2S-6160 ពណ៌ប្រផេះ បានចតរថយន្តបញ្ឆេះចោល នៅមុខធនាគារ ឈីហ្វ គោលបំណងចូលទៅដកលុយ។ ក្រោយពេលដកលុយរួច ចេញមកវិញស្រាប់តែបាត់រថយន្តតែម្តង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌច្បារអំពៅ២ ដេីម្បីសុំការអន្តរាគមន៍៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖