ខេត្តក្រចេះ ៖ អ៊ុំប្រុសសាច់ថ្លៃចិត្តគម្រក់បានចាប់រំលោភក្មួយស្រីអាយុ១២ឆ្នាំ ជាច្រើនលើក ហើយមកដល់ពេលនេះទើបបែកការណ៍ត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនយកទៅចាត់ការណ៍តាមច្បាប់។
បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាមនៅថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២១នេះកម្លាំងនគរបាលស្រុកស្នួលបានចុះទៅចាប់ខ្លួនបុរសកំហូចម្នាក់នេះដល់ផ្ទះដើម្បីសាកសួរនិងកសាងសំណុំរឿង។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានឲ្យដឹងថា ជនសង្ស័យអាយុ៣៨ឆ្នាំ រស់នៅស្រុកស្នួល ខេត្តក្រចេះ បានរួមភេទជាមួយក្មេងស្រីវ័យ១២ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ។
យោងតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា កន្លងមកកូនស្រីរបស់ខ្លួនអាយុ១២ឆ្នាំ ត្រូវអ៊ំសាច់ថ្លៃខាងលើ រួមភេទបានសម្រេចជាច្រើនលើក រាល់ពេលកូនស្រីគាត់ ទៅឃ្វាលគោ ជាមួយ ជនសង្ស័យតែ២នាក់ នៅក្នុងព្រៃស្ងាត់ឆ្ងាយពីផ្ទះ។ចំណែកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើពុំគាប្បីដូចម្តាយក្មេងស្រីរងគ្រោះចោទប្រកាន់ប្រាកដមែន។
ក្រោយទទួលបានចម្លើយសារភាពបែបនេះគួបផ្សំចម្លើយរបស់ក្មេងស្រីប្រាប់សមត្ថកិច្ចផងនោះ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ ៖ ប្រាថ្នា