ព័ត៌មានទាន់ហេតុការណ៍៖

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart «Sponsored Data»​ជួយអាជីវកម្ម អនឡាញ ផ្ដល់អុិនធឺណិតឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងវេបសាយ ​

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី​២៧ ខែ​កក្កដាក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាសដាក់ដំណើរការ​សេវាកម្មថ្មីដែលមានឈ្មោះថា «Smart Sponsored Data» នឹង​អនុញ្ញតឱ្យ​អាជីវកម្មអនឡាញ​​នៅ​កម្ពុជា​ ផ្ដល់សេវាអុិនធឺណិត​ដោយ​ឥត​គិត​ថ្លៃសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ វេបសាយនៃអាជីវកម្មអនឡាញរបស់ពួកគេ

ក្រុមហ៊ុន Nham24 និង LM CAR ស្ថិត​ក្នុង​ចំណោម​អាជីវកម្មដំបូង ​ដែល​បានកំពុងប្រើប្រាស់សេវាកម្ម Smart Sponsored Dataដូច្នេះអតិថិជន​របស់់ក្រុមហ៊ុន Smart ឥឡូវ​នេះអាច​ភ្ជាប់​ជាមួយ​នឹងអាជីវកម្មអនឡាញ ដែលកំពុងពេញនិយមទាំងអស់នេះ តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​​ទិន្នន័យអិុនធឺណិត​ផ្ទាល់​ ​របស់ខ្លួននោះទេ

លោក ចាន់ បូរីម៉ា  អគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា៖ «ការផ្តល់​ជូន​​បែបនេះ​ពី​ក្រុមហ៊ុន​ដែល​កំពុងទទួល​បាន​ការ​​គោរព និងកេរ្តិ៍ឈ្មោះល្អមួយ​របស់​កម្ពុជាបង្ហាញថាក្រុមហ៊ុន Smart ពិតជា​យល់​អំពីរបៀប​ដែល​អាជីវកម្ម​ឌីជីថល​ធ្វើប្រតិបត្តិការ និងសារៈ​សំខាន់សម្រាប់យើង​ក្នុងការ​ភ្ជាប់ទំនាក់ទំនង​ជាមួយ​អតិថិជនរបស់​យើង​បានគ្រប់ពេល​វេលា។ តាមរយៈការ​ភ្ជាប់គម្រោង Smart Sponsored Data យើង​កំពុង​បន្ថែម​អត្ថប្រយោជន៍​ពិតៗ​សម្រាប់អតិថិជន​របស់​យើង ដែល​ជាអតិថិជនក្រុមហ៊ុន Smart»

លោក Zheng Pei អ្នកគ្រប់​គ្រងទូទៅ​របស់ក្រុមហ៊ុន LM Carបានថ្លែងថា៖ «យើង​ទាំង​អស់គ្នា​ដឹង​ហើយ​ថា​តើ​វាធ្វើឲ្យយើងខកចិត្ត​ប៉ុណ្ណា​នៅពេលដែល​អស់​ទិន្នន័យអុិនធឺណិតអំឡុងពេលព្យាយាមកក់រថយន្ត​តាក់ស៊ី ប៉ុន្តែអ្នកប្រើប្រាស់កម្មវិធី LM Car ដែលជា​អតិថិជន​ក្រុមហ៊ុន Smart នឹង​មិនចាំបាច់មានក្ដីបារម្ភ​អំពី​បញ្ហា​នេះ​ត​ទៅ​ទៀតទេ។»

ជាមួយ​នឹងការកើនឡើងនូវអាជីវកម្ម​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌីត​ជាច្រើន​នៅ​កម្ពុជា ដែលពឹងផ្អែក​លើ​ការ​​ភ្ជាប់ទំនាក់ទំនង​​ជាមួយ​អតិថិជន​របស់​ខ្លួន​នៅទីកន្លែង​ដែល​ពួកគេមានវត្តមានក្រុមហ៊ុន​ផ្តល់សេវា​ទូរគមនាគមន៍​នានាចាំបាច់​ត្រូវ​ច្នៃ​ផលិតផល​របស់​ពួកគេ​ដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម SMEs និង​អាជីវ​កម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖         «យើ​ង​ដឹង​យ៉ាង​ច្បាស់ថាសេវាអុិនធឺណិតចល័ត​គឺជា​គន្លឹះ​ឆ្ពោះទៅរក​អនាគត​ឌីជីថល។ ​ការ​តភ្ជាប់សេវា​ឌីជីថល​តាមរយៈ​ការ​ផ្តល់​ជូនទិន្នន័យ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដូចជាសេវាកម្ម Smart Sponsored Data នឹងធានា​ថាអតិថិជនរបស់​យើង​នឹងទទួលបានការប្រើប្រាស់​​ទិន្នន័យអុិនធឺណិតដ៍ល្អបំផុតរបស់​ពួកគេ ក៏ដូចជារក្សា​ទិន្នន័យអុិនធឺណិតដើម្បីភ្ជាប់​ជាមួយ​នឹង​សេវា​​កក់​ការ​ធ្វើ​ដំណើរ និង​សេវា​ដឹក​ជញ្ជូន​អាហារ ដែល​បានក្លាយជាកត្តាដ៏ចម្បង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​នេះ។»

លោក ថូម៉ាស បានបន្ថែមថា៖ «ការ​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​របស់​យើង​តាមរយៈ​ភាពជាដៃគូ​នានាដូចជា​ភាពជាដៃគូ​នេះ ដែលអាច​ឱ្យអតិថិជន និង​អាជីវកម្ម​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន គឺជា​ផ្នែក​ដ៏​ចម្បង​មួយ​នៃ​ទស្សនវិស័យ​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ។ ពិត​ណាស់ ការ​ធ្វើការងារ​ជាមួយ​អាជីវកម្មឌីជីថល​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ពួកយើង នៅពេលដែល​យើង​បន្ត​ចូលរួម​ឥត​ឈប់ឈរ​ជាមួយអាជីវកម្មទើបបង្កើត​ថ្មី​ឈាន​មុខគេជាច្រើន និង​អាជីវកម្ម​ល្បី​ឈ្មោះ​នានា​ ដើម្បី​ផ្តល់​ដំណោះ​ស្រាយចាំបាច់ ដែល​ពួកគេ​ត្រូវ​ការ​ក្នុងការ​ពង្រីក​អាជីវកម្មរបស់​ពួកគេយើង​តែងតែ​ត្រៀម​​ខ្លួនរួច​ជា​ស្រេច​ដើម្បី​ធ្វើ​នវានុវត្តន៍​ និង​បង្កើត​ដំណោះ​ស្រាយ​ធំនៅពេលក្រោយ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ចឌីជីថល​របស់​កម្ពុជា។»

យោងតាម​របាយការណ៍ចុងក្រោយបំផុត​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែលបានចេញផ្សាយ​កាលពីចុង​ខែ ​ឧសភអាជីវកម្ម​បច្ចេកវិទ្យា​និងឌីជីថល​កម្ពុជា​បាន​បង្កើត​ប្រាក់ចំណូល​ចំនួន ៤៧០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ហើយចំណូល​ដែលអាច​សម្រេច​បានជា​លទ្ធផល​នេះ​គឺ​មិនអាចកើតឡើងបានបើសិនជាមិនមានការសេវាតភ្ជាប់ទំនាក់ទំនងដែលមានតម្លៃសមរម្យនិងគ្រប់ទីកន្លែង ជាពិសេសអុិនធឺណិតទូរស័ព្ទចល័ត ដែលផ្ដល់ជូនដោយ​ប្រតិបត្តិការ​ទូរគមនាគមន៍​ចល័ត​នានា​ដូចជាក្រុមហ៊ុន Smartជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពី​ក្រុមហ៊ុន Smart និង​ឱកាស​ភាពជា​ដៃគូ​រវាងន សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ចូលទៅកាន់គេហទំព័រwww.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh

 

 

 


ចែករំលែក៖