ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៨ ខែកក្កដា – ៣ ខែសីហា ឆ្នាំ២០២១ ) នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលក មានកម្ពស់ខ្ពស់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងយ៉ាងដូច្នេះថា, ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម ។ ដោយឡែកព្យុះទី៦ ឈ្មោះ( IN-FA ) បានឡើងចូលដល់ភាគខាងកើតប្រទេសចិន ។ ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់ ។ លើកលែងតែបណ្កាខេត្ត ៖ កំពង់ស្ពឺ , តាកែវ , កំពត , កណ្កាល និងរាជធានីភ្នំពេញ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមដោយសារឥទ្ធិពលខ្យល់ហ្វឺនក្នុងកម្រិតបង្គួរ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់ ។៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលក មានកម្ពស់ខ្ពស់ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុង
ប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុពិសេសនៅតំបន់មាត់សមុទ្រនិងក្នុងលំហសមុទ្រ ៕
ដោយ៖ សុខ ខេមរា