ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើលោតឆ័ត្រពីខេត្តស្ទឹងត្រែង មកជាប់អន្ទាក់នៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ​ ៖​ កម្លាំង​សមត្ថកិច្ច​ដឹកនាំដោយលោក តូ សុថេត​ នាយរងផ្នែករដ្ឋបានព្រៃឈើ បានស្ទាក់ចាប់​រថយន្ដ​ដឹកឈេីមួយគ្រឿង នៅភូមិរំចេក ឃុំរមណិយ៍ ស្រុករវៀង កាលពី​វេលាម៉ោង​១០នឹង១៣នាទីយប់ ថ្ងៃទី​២៦​ខែកក្តដា​ ឆ្នាំ២០២១ ។

យោងតាម​ប្រភព​ព័ត៌មាន​រាយការណ៍​ថា​មានបុគ្គលសមត្ថកិច្ច​ម្នាក់នៅប្រចាំការក្នុងស្រុកជ័យសែនជាអ្នករត់ការបង់លុយអោយសមត្ថកិច្ចនៅតាមដងផ្លូវ ទំនងសុីដាច់លុយរត់ការទើបគេបង្ក្រាបបែបនេះ​ ។

នៅតែមានចម្ងល់លេីកឡេីងថា​ ការដឹកបទល្មើសធនធានធម្មជាតិចេញពីខេត្តស្ទឹងត្រែង ក៏ដូចចេញពីស្រុកជាំក្សាន ខេត្តព្រះវិហារតែងតែត្រូវបានបង្ក្រាប តែឈ្មួញនៅតែហ៊ានលួចដឹកមិនរាង​ចាល់សោះ ។

លោក តូ សុថេត បានអោយដឹងថា រថយន្តដែលឃាត់ទុកនេះប្រភេទកូរេពាក់ផ្លាកលេខ តាកែវ 3A 2163 ដឹក
ឈើអាលេខ២​ ដឹកចេញពីស្រុកថាឡាបរុវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកបន្តថា​បន្ទាប់ពីមានបញ្ជាពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ រូបលោក បានតាមប្រម៉ាញ់រថយន្តដឹកឈើនេះរហូតឃាត់បាននៅចំនុចខាងលើ វត្ថុតាងមានរថយន្តកូរេនឹងឈើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖