ភ្នំពេញ៖ ក្នុងសារលិខិតជូនពរនិងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្ដេចទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព” ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោកវេង សាខុន រដ្ខមន្ត្រីកេសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានសរសេរដូចខាងក្រោមនេះ៖
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអនុញ្ញាតសម្ដែងនូវសព្ទសាធុការពរ បវរមហាប្រសើរជូនចំពោះសម្តេចតេជោ ក្នុងឱកាសដែលសម្តេចត្រូវបានឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព (Order of Friendship)” ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ឧត្តុង្គឧត្តមនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១សម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងលើកស្ទួយចំណងមិត្តភាពរវាងប្រជាជនរុស្ស៊ី និឹងប្រជាជនកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ការផ្តល់គ្រឿងឥស្សរិយយសថ្នាក់ “មិត្តភាព” ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី្រគឺជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រត្យក្សពីការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងមានភាពចាស់ទុំផ្នែកនយោបាយការទូត ដែលក្នុងមួយជីវិតរបស់សម្តេចតេរជាបានបម្រើបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាទីស្រឡាញ់ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យពីបាតដៃទទេ រហូតបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានអ្វីៗគ្រប់បែបយ៉ាង និងមានកិត្យានុភាពដ៏ត្រចះត្រចង់ទាំងនៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិ។ ស្នាដៃឆ្នើមដ៏វិសេសវិសាលរបស់សម្តេចតេជោ ពិតជាបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យភាព អធិបតេយ្យភាព ដែលយើងខ្ញុំទាំងអស់គ្នាសូមចងចាំជាប់ជានិច្ចក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ ថ្លៃថ្លានេះពុំអាចបំភ្លេចបានឡើយ។
យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល និងកសាងប្រទេសជាតិ មាតុភូមិឱ្យមានការរីកចម្រើនតរៀងទៅ។
សូមសម្តេចទាំងពីរព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ទទួលបាននូវសុភមង្គល និងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំ៕
ដោយ៖ សុខ ខេមរា