ភ្នំពេញ ៖ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន។ពិធីអបអរសាទរ បានប្រារព្ធធ្វើឡើងដោយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ ស្ថិតក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ៖ សុខ ខេមរា