ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រៀមសម្រាប់ការបើកសវនាការតាមគន្លងថ្មី។ នេះបេីយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ អង្គជំនុំជម្រះតុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលរកឃើញលោកមានពិរុទ្ធភាពនិងសម្រេចផ្តាន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
គួរបញ្ជាក់ថា ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម ប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕ដោយ៖សហការី
ប្រភពពី៖ហ្វេសប៊ុករបស់លោក នេត្រ ភក្ត្រា