ព័ត៌មានទាន់ហេតុការណ៍៖

លិចនាវានៅតំបន់សមុទ្រលីប៊ី ស្លាប់ ៥៧នាក់

ចែករំលែក៖

នាវាដឹកអ្នកដំណើមួយគ្រឿងបានលិចនៅតំបន់សមុទ្រជិតកំពង់ផែ Khoms ប្រទេសលីប៊ី ចម្ងាយពីទីក្រុង ទ្រីប៉ូលិី១២០គីឡូម៉ែត្រ។ អ្នកដំណើរដែលនៅរស់បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី២០នាក់ និងកុមារ២នាក់។
នៅថ្ងៃទី ២៦ខែកក្កដា អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានឱ្យដឹងថា មានអ្នកដំណើរ ៥៧នាក់ស្លាប់ ក្រោយនាវាដឹកពួកគាត់បានលិចនៅតំបន់សមុទ្រប្រទេសលីប៊ី។ នៅលើបណ្តាញសង្គម អ្នកនាំពាក្យ IOMបានប្រកាសថា នៅក្នុងប្រទេសលីប៊ី លោក Federico Soda បានបង្ហាញពីការតក់ស្លុតយ៉ាងខ្លាំង ពេលទទួលបានព័ត៌មានស្តីពីគ្រោះថ្នាក់លិចនាវាក្នុងពេលព្យាយាមធ្វើដំណើរឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប។
តាមអង្គការ IOM នាវាដែលបានលិចនៅតំបន់សមុទ្រជិតកំពង់ផែ Khoms ប្រទេសលីប៊ី មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យមានគ្រោះថ្នាក់លិចនាវានោះឡើយ ។ តាមការសន្និដ្ឋានមូលហេតុអាចបណ្តាលមកពីដឹកលើសចំណុះ ។
តាមរបាយការណ៍របស់ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ កម្លាំងការពារដែនសមុទ្រ លីប៊ី បានជួយសង្គ្រោះជនភៀសខ្លួនបាន១៣ពាន់នាក់ ដែលព្យាយាមទៅកាន់តំបន់អឺរ៉ុប៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖