ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនអ្នកនិពន្ធតាមអនឡាញ ( ស្លាបប៉ាកាទេវរាជ ) ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បន្ទាប់ពីរត់គេចខ្លួនពីខេត្តកោះកុង មកសម្ងំលាក់ខ្លួននៅខេត្តព្រះវិហារ ក្នុងការប្រព្រឹត្តបទល្មើស ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនបានហើយ។

តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, នៅម៉ោង ១៩និង១០នាទី ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ម្សិលមុិញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានធ្វើការឃាត់ខ្លួនឈ្មោះ ផុន កុលចំរើន ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានស្រុកកំណើតភូមិសៀមរាប សង្កាត់សៀមរាប ក្រុងសៀមរាប  ខេត្តសៀមរាប ទីលំនៅសព្វថ្ងៃរស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរ អ្នកនិពន្ធតាមអនឡាញ ( ស្លាបប៉ាកាទេវរាជ ) ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

     សមត្ថកិច្ចបានបន្តថាឈ្មោះ ផុន កុលចំរើន បានរៀបរាប់ថា ខ្លួនគេបានគេចខ្លួនមកដល់ខេត្តព្រះវិហារ បានស្នាក់នៅផ្ទះឈ្មោះ មុំ កន បានចំនួន ០២ ថ្ងៃ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។ តាមការពិនិត្យនៅជាប់ខ្លួនមានទូរស័ព្ទដៃចំនួន ០១ គ្រឿង និងប័ណ្ណចំនួន០៤ សន្លឹក។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ 

ដោយ ៖ សិលា


ចែករំលែក៖