ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីចូលសិក្សាវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ គ្រូបង្គោលផ្នែកការិយាល័យជួរមុខ (Front Office) !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង! ដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីចូលសិក្សាវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ គ្រូបង្គោលផ្នែកការិយាល័យជួរមុខ (Front Office) សម្រាប់ការបណ្តុះបណ្តាលប្រចាំខេត្តមណ្ឌលគីរី ចាប់ពីថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២១ តាមរយៈការបណ្តុះបណ្តាលអនឡាញ និងការអនុវត្តផ្ទាល់ ដើម្បីបំពេញសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងបង្កើតធនធានគ្រូបង្គោលសម្រាប់ក្នុងការបណ្ដុះបណ្ដាលបន្តដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ខេត្តបន្តទៀត។ 

ក្រសួងទេសចរណ៍បានបញ្ជាក់ថា, កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ (Swisscontact) ដែលបានសហការគ្នាជំរុញផែនការ បណ្តុះបណ្តាល ដល់អ្នកជំនាញនៅភូមិភាគឦសានចំនួន ១,៧០០នាក់ និងគ្រូបង្គោល ២០០នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញនៅតាមខេត្តភូមិភាគឦសាន ក៏ដូចជាចូលរួមអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខ ។

ចំពោះអត្ថប្រយោជន៍ លទ្ធផលសិក្សា និងលក្ខខណ្ឌចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលខាងលើ សូមពិនិត្យក្នុងឯកសាររូបភាព ពីផេកក្រសួងទេសចរណ៍៕

ដោយ ៖ សិលា


ចែករំលែក៖